ធម្មទេសនាពនុ្លកខ្មែរ ២០២៤ ចូលរួមជាមួយពួកយើងនៅសាលាពន្លកខ្មែរ ពីថ្ងៃទី 7 ដល់ថ្ងៃទី 9 ខែមិថុនា ដើម្បីមើលអ្វីដែលនឹងមកដល់បន្ទាប់។

ចុះឈ្មោះឥឡូវនេះ
របាយការណ៍ប្រចាំឆមាស នៅលើប្រព័ន្ធឌីជីថល របស់សាលា ពន្លកខ្មែរ!
សកម្មភាព

Rattana KUN

2 ខែមុន

នៅរសៀលថ្ងៃចន្ទ ០១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា គ.ស.២០២៤នេះ គណៈគ្រប់គ្រងសាលា ពន្លកខ្មែរ បានបើកអោយប្រើប្រាស់របាយការណ៍ប្រចាំឆមាស ចំនួន ពីរទម្រង់ នៅលើប្រព័ន្ធឌីជីថលរបស់សាលា។ របាយការណ៍ដែលទាញមក បានប្រើប្រាស់បច្ចេកវិទ្យា AWS Lamda ជាសេវាកម្មគណនា ដែលដំណើរការដោយគ្មានម៉ាស៊ីនមេ ( Serverless ) និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពសន្សំសំចៃខ្ពស់ ព្រោះថាការចំណាយកើតឡើង ទៅលើអ្វីដែលយើងប្រើតែប៉ុណ្ណោះ ( Only pay for what we use ) ។ បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់​កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោ​បាយសេដ្ឋកិច្ច និង​សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន​ ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍ​សេដ្ឋ​កិច្ច និងសង្គមឌីជីថល។ ផ្អែកលើស្មារតីខាងលើនេះហើយ ទើបសាលា ពន្លកខ្មែរ កំពុងខិតខំរៀបចំឡើងនូវ «ប្រព័ន្ធឌីជីថលសាលារៀន កម្រិតបឋមសិក្សា និងមធ្យមសិក្សា»។ ប្រព័ន្ធនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែក​បទពិសោធន៍នៃការ​ធ្វើបរិ​វត្ត​កម្មសាលាឌីជីថល និងការពង្រឹង និងពង្រីកការចូលរួមរវាងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតាបិតាអ្នកអាណាព្យាបាលសិស្ស និងគណៈគ្រប់គ្រងសាលា ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត។