ធម្មទេសនាពនុ្លកខ្មែរ ២០២៤ ចូលរួមជាមួយពួកយើងនៅសាលាពន្លកខ្មែរ ពីថ្ងៃទី 7 ដល់ថ្ងៃទី 9 ខែមិថុនា ដើម្បីមើលអ្វីដែលនឹងមកដល់បន្ទាប់។

ចុះឈ្មោះឥឡូវនេះ

អំពីសាលា

សាលា ពន្លកខ្មែរ គឺជាគំរូសាលារៀនឯកជនមួយ ដែលមានវ័យចំណាស់ជាងគេ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដោយបានចាប់ដំណើរការតាំងពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩៩៩ មកម្ល៉េះ។ សាលាបានខិតខំការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដោយបំពាក់ទៅដោយសម្ភារៈបរិក្ខាពិសោធ ចំនួន ០១បន្ទប់បន្ទប់រៀនកុំព្យូទ័របំពាក់ដោយម៉ាស៊ីនកុំព្យូទ័រទំនើប ចំនួន ០២ បន្ទប់ ស្មើនឹង ៦០គ្រឿង បន្ទប់អនុវត្តន៍កម្មវិធីរ៉ូបូត ចំនួន ០១ បន្ទប់ និងសាលប្រជុំតូចធំ ចំនួន ០៣ បន្ទប់។ នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលា ពន្លកខ្មែរ មានសិស្ស សរុបចំនួន ៣៥០០ នាក់ ក្នុងនោះស្រី ១៨០០ នាក់។ សាលា បានអនុវត្តន៏គោលវិធីសិក្សាថ្មីពេញលេញ ដូចជាគម្រោង STEM ដែលទាក់ទាញសិស្សពូកែៗចូលរៀន និងប្រែក្លាយសិស្សដែលមិនចូលចិត្តរៀនវិទ្យាសាស្ត្រ ឱ្យចាប់អារម្មណ៍ និងរៀនពូកែផងដែរ។ ក្រៅពីការសិក្សាក្នុងថ្នាក់ សិស្សមានការស្រាវជ្រាវជាច្រើន ដែលមានឧត្តមភាព និងការប្រកួតប្រជែង និងសហការជាមួយគ្រឹះស្ថានជាតិ និងអន្តរជាតិ។ បច្ចុប្បន្ន សាលា ពន្លកខ្មែរ កំពុងធ្វើការអភិវឌ្ឍន៍របស់ខ្លួន ឱ្យស្របទៅតាមគោលនយោបាលរបស់រាជរដ្ឋាភិបាល អាណ្ណត្តិទី ៧ ដោយផ្សារភ្ជាប់កម្មវិធីសិក្សា ជាមួយបច្ចេកវិទ្យាឌីជីថល។

  1. ចក្ខុវិស័យ

    ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ២០៣០ និងការគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ សាលា ពន្លកខ្មែរ មានចក្ខុវិស័យ “ប្រែក្លាយ ទៅជាសាលាឯកជនដែលមានឧត្តមភាពឈានមុខគេ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដោយផ្តោតទៅលើការបង្រៀន(ទាំង ឥរិយាបថ និងចំណេះដឹង) ការស្រាវជ្រាវនៅមធ្យមសិក្សា និងការផ្តល់សេវាសហគមន៍”។

  2. បេសកកម្ម

    ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនេះ សាលា ពន្លកខ្មែរ បានកំណត់បេសកកម្មរបស់ខ្លួនចំនួនបួន គឺ៖

    • ជាគ្រឹះស្ថាននៃការស្រាវជ្រាវលើវិស័យអប់រំកម្រិតខ្ពស់ និងបច្ចេកវិទ្យាសារទូរគមនាគមន៍ (ICT)សម្រាប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា
    • អភិវឌ្ឍសមត្ថភាព (ចំណេះដឹង ជំនាញទន់ ភាពថ្លៃថ្នូរ និងអត្តចរិក) របស់សិស្សតាមរយៈការអប់រំនូវគ្រប់មធ្យោបាយ(ក្នុងថ្នាក់ ក្រៅថ្នាក់) និងផ្តល់អោយសិស្សនូវជំនាញច្នៃប្រឌិត សមត្ថភាពយល់ដឹងអន្តរវប្បធម៌ និងជំនាញរកនិងបង្កើតការងារ។
    • បង្កើនការស្រាវជ្រាវ និងអភិវឌ្ឍន៍គ្រប់កម្មវិធីសិក្សាថ្នាក់ជាតិ។
    • ជាគ្រឹះស្ថានឈានមុខសម្រាប់ការអនុវត្តកម្មវិធីសិក្សា STEM នាភាគពាយ័ព្យនៃប្រទេសកម្ពុជា។

Ponlok Khmer School is one of the oldest private schools in Poipet City, Banteay Meanchey Province, Cambodia, operating on September 1, 1999. The school has made in-depth reforms in the field of education, equipped with 1 laboratory equipment, 2 computer labs, 60 modern computer labs, 1 robotics training room and 3 small and large meeting rooms. .In the school year 2023-2024, Ponlok Khmer School has a total of 3, 500 students, including 1, 800 girls.The school has implemented a complete new curriculum, such as the STEM project, which attracts outstanding students to study and turns students who do not like science into interest and excellence. In addition to studying in the classroom, there is a lot of research that is superior and competitive and collaborates with national and international institutions. Currently, Ponlok Khmer School is developing its activities in accordance with the policy of the Royal Government of the 7th mandate by linking the curriculum with digital technology.

  1. Vision

    In response to the vision of the Royal Government of Cambodia 2030 and the Sustainable Development Goals 2030, Ponlok Khmer School has a vision to “become a leading private school in the northwestern part of Cambodia with a focus on teaching(both Attitudes and knowledge) Secondary research and community service delivery.

  2. Mission

    In response to this vision, Ponlok Khmer School has identified four missions:

    • A research institution for higher education and information and communication technology (ICT) for primary and secondary education.
    • Develop students' abilities (knowledge, soft skills, dignity and attitude) through education by all means(in the classroom) and provide students with creative skills, cognitive skills, inter- cultural and job - finding skills.
    • Increase research and development of all national curricula.
    • A leading institution for the implementation of STEM curricula in northwestern Cambodia.
ចាប់ផ្ដើមដំណើរការ
ឆ្នាំ 1999
បុគ្គលិក
120 នាក់
សិស្សានុសិស្ស
3500 នាក់
អគារ
2 ខ្នង