ធម្មទេសនាពនុ្លកខ្មែរ ២០២៤ ចូលរួមជាមួយពួកយើងនៅសាលាពន្លកខ្មែរ ពីថ្ងៃទី 7 ដល់ថ្ងៃទី 9 ខែមិថុនា ដើម្បីមើលអ្វីដែលនឹងមកដល់បន្ទាប់។

ចុះឈ្មោះឥឡូវនេះ
យើងរួមគ្នាគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផលប្រយោជន៍កុមារកម្ពុជា !
ព្រឹត្តិការ

Rattana KUN

2 ខែមុន

យើងរួមគ្នាគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផលប្រយោជន៍កុមារកម្ពុជា ! នាថ្ងៃចន្ទ ០៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សាលា ពន្លកខ្មែរ បាននាំយកថវិកា ដែលទទួលបានពីការបរិច្ចាគរបស់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃសាលា ពន្លកខ្មែរ និង មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ចំនួន ១,០០០,០០០ ( មួយលាន ) រៀល ចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផលប្រយោជន៍កុមារកម្ពុជា។ តាងនាមគណៈគ្រប់គ្រងសាលា ពន្លកខ្មែរ សូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរស របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃសាលា ពន្លកខ្មែរ និង មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដែលបានបរិច្ចាគថវិកា ដើម្បីចូលរួមគ្នាគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផលប្រយោជន៍កុមារកម្ពុជា។ គណៈគ្រប់គ្រងសាលា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រៃកែវទាំងបី សូមជួយតាមថែរក្សា ប្រោះព្រំ នូវសព្ទសាធុការពរជ័យ ជូនចំពោះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃសាលា ពន្លកខ្មែរ និង មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សូមបញ្ជាក់ជូនបន្ថែមថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ ហេតុដូច្នេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។