ធម្មទេសនាពនុ្លកខ្មែរ ២០២៤ ចូលរួមជាមួយពួកយើងនៅសាលាពន្លកខ្មែរ ពីថ្ងៃទី 7 ដល់ថ្ងៃទី 9 ខែមិថុនា ដើម្បីមើលអ្វីដែលនឹងមកដល់បន្ទាប់។

ចុះឈ្មោះឥឡូវនេះ
រីករាយទិវាលោកឪពុក Happy Father’s Day !
ព្រឹត្តិការ

Rattana KUN

2 ខែមុន

ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាលោកឪពុក កូនៗ ចៅៗ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយថែរក្សា និងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនលោកឪពុក លោកតា អ្នកម៉ែ លោកយាយ កុំបីឃ្លៀងឃ្លាតឡើយ។

ទិវាលោកពុក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីរម្លឹក និងឧទ្ទិសដល់គុណូបការៈរបស់ឪពុក និងបុរសដែលដើរតួនាទីជាអ្នកចិញ្ចឹមបីបាច់គ្រប់រូប។ ទិវាលោកឪពុក មិនមែនជាប្រពៃណីរបស់ខ្មែរយើងនោះទេ ប៉ុន្តែជារៀងរាល់ឆ្នាំមានមនុស្សម្នានៅក្នុងប្រទេសជាច្រើនលើពិភពលោក រួមនឹងកម្ពុជាផងដែរ បាននាំគ្នាប្រារព្ធទិវានេះឡើងតាមរូបភាពផ្សេងៗគ្នា។

ទិវាលោកឪពុក មិនមានកំណត់កាលបរិច្ឆេទក្នុងការរៀបចំច្បាស់លាស់នោះឡើយ គឺខុសគ្នាទៅតាមប្រទេសនានាជាច្រើន ប៉ុន្តែនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនធំ គេនិយមប្រារព្ធទិវានេះ នៅចំថ្ងៃអាទិត្យ សប្តាហ៍ទី៣ នៃខែមិថុនា ហើយឆ្នាំនេះ ត្រូវចំថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។

ទិវាលោកឪពុក ដំបូងបំផុត ត្រូវបានគេប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩១០ ក្នុងរដ្ឋវ៉ាស៊ីតោន ពោលគឺមានរយៈពេល ១១៤ឆ្នាំហើយ គិតមកដល់ឆ្នាំ២០២៤ នេះ៕