ធម្មទេសនាពនុ្លកខ្មែរ ២០២៤ ចូលរួមជាមួយពួកយើងនៅសាលាពន្លកខ្មែរ ពីថ្ងៃទី 7 ដល់ថ្ងៃទី 9 ខែមិថុនា ដើម្បីមើលអ្វីដែលនឹងមកដល់បន្ទាប់។

ចុះឈ្មោះឥឡូវនេះ
ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី ១១ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
សកម្មភាព

Rattana KUN

2 ខែមុន

នាថ្ងៃអាទិត្យ ០៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ លោក គុណ រតនា តំណាងអោយ លោក យូ សុខខេង នាយកសាលា ពន្លកខ្មែរ លោកស្រី មាន សូនាថ ជាភរិយា និងក្រុមគ្រួសារ បាននាំយកថវិកា ដែលទទួលបានពីការបរិច្ចាគរបស់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃសាលា ពន្លកខ្មែរ និង មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ចំនួន ៣,០០០,០០០ ( បីលាន ) រៀល ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១១ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារ អង្គរ ខេត្តសៀមរាប នៅវត្តរាជបូណ៌ ខេត្តសៀមរាប។ តាងនាមគណៈគ្រប់គ្រងសាលា ពន្លកខ្មែរ សូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរស របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃសាលា ពន្លកខ្មែរ និង មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដែលបានបរិច្ចាគថវិកា ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។ គណៈគ្រប់គ្រងសាលា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រៃកែវទាំងបី សូមជួយតាមថែរក្សា ប្រោះព្រំ នូវសព្ទសាធុការពរជ័យ ជូនចំពោះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃសាលា ពន្លកខ្មែរ និង មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕